ព្រឹកនេះកម្ពុជាដឹកម៉ាស និងសម្ភារវេជ្ជសាស្ត្រចំនួន១២មុខ ប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រចំនួន១២មុខ ប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ទៅជូនរដ្ឋាភិបាលមីយ៉ាន់ម៉ានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើលិខិតជូនលោកស្រី អោងសាន ស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ទើបបានផ្តល់នូវអំណោយរួមមាន ម៉ាស និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ដូចគ្នាជូនរដ្ឋាភិបាល និងប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕