លោក ព្រាប សុវត្ថិ ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ករណីដីរបស់ខ្លួន ត្រូវលោក ម៉ៅ ធនារក្ស យកនៅខេត្តមណ្ឌលគីរី

សង្គម​និង​សេដ្ឋកិច្ច
128 Shares

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានដាក់លិខិត គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ដីរបស់ខ្លួន នៅខេត្តមណ្ឌលគិរី ដែលត្រូវលោក ម៉ៅ ធនារក្ស សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី រំលោភយកជាកម្មសិទ្ធិ។ នេះបើតាមលិខិតសុំកិច្ចអន្តរាគមន៍របស់លោក ព្រាប សុវត្ថិ។

ក្នុងលិខិតសុំអន្តរាគមន៍របស់លោក ព្រាប សុវត្ថិ បានសរសេរថា៖ គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាផ្តល់កិច្ចអន្តរាគមន៍ និងដោះស្រាយករណី ឯកឧត្តម ម៉ៅ ធនារក្ស ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានប្រើសិទ្ធិអំណាចរំលោភបំពានយកដី ដែលជាកម្មសិទ្ធិរបស់ម្តាយខ្ញុំបាទ មានទំហំប្រមាណ ១៩៣២៩០ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ទីតាំងអតីតស្ថិតនៅភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

លិខិតសុំកិច្ចអន្តរាគមន៍ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដាក់ជម្រាបទៅសម្តេចតេជោ៖

លោក ព្រាប សុវត្ថិ ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ករណីដីរបស់ខ្លួន ត្រូវលោក ម៉ៅ ធនារក្ស យកនៅខេត្តមណ្ឌលគីរី
128 Shares