ម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួចរាល់ហើយ

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួចរាល់ហើយ នៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាសN95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាពចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល(ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺនិងសម្ភារបន្ទាប់បន្សំម៉ូឌែលVista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ២៥គីឡូក្រាមក្នុង១ធុង(ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូនិងសាប៊ូលាងដៃ២ពាន់គូ៕