ទឹកប្រាក់ ៣ លានដុល្លារ ស្ថានទូតជប៉ុន ប្រគល់ជូន UNDP ប្រចាំកម្ពុជា សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ និងលោក នីក ប៊ែរេសហ្វត អ្នកតំណាងនិវេសនដ្ឋានយូអិនឌីភីប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិក ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះ ដើម្បីលើកកម្ពស់និងគាំទ្រដល់ វដ្ដនៃការផលិត គ្រប់គ្រង ប្រើប្រាស់ និងបោះចោលប្លាស្ទិកនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ស្ថានទូតជប៉ុន បានបន្តថា យើងជឿជាក់ថាជំនួយនេះអាចចូលរួមចំណែកដល់បរិស្ថានរស់នៅក្នុងទីក្រុងនៃប្រទេសកម្ពុជា និងជួយការពារការបំពុលសមុទ្រដោយសំណល់ប្លាស្ទិកបន្ថែមទៀតនាពេលអនាគត។