Diamond Massage នៅខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរចុះបង្ក្រាប និងបិទទីតាំង

ទាន់​ហេតុការណ៍
19 Shares

នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សាយីហោ Diamond Massage នៅខណ្ឌដូនពេញ ក្រោយមានការចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។


លោក សុខ ពេញវុធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ទីតាំងម៉ាស្សា Diamond Massage​ នេះតែម្ដង។

គួរដឹងថា ការចុះពិនិត្យ និងបិទអាជីវកម្មទីតាំង Diamond Massage ក្រោយឃើញរូបភាព និងវីដេអូចែកចាយតាមបណ្ដាញសង្គម Facebook ដោយលាយលំជាមួយរូបភាពនារី ដែលស្លៀកពាក់ស៉ិចស៉ី ហើយត្រូវបានគេសង្ស័យថា ទីតាំងនេះមានបង្កប់សេវាបម្រើផ្លូវភេទ៕

19 Shares