អបអរសាទរ! ការចុះបញ្ជីពាណិជ្ជកម្ម ប្រើពេលតែ ៨ថ្ងៃអាចបើកក្រុមហ៊ុនបានយ៉ាងរលួត

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបើកពិព័រណ ចិន-អាស៊ាន លើកទី១៧ ក្រោមប្រធានបទ កសាងខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល តាមរយៈប្រព័ន្ធវីដេអូ សម្តេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ការធ្វើឌីជីថលនូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល។ កម្ពុជានឹងដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការកែទម្រង់​មុត​ស្រួច​ជា​បន្ត​បន្ទាប់​ មាន​ដូចជា៖

ទី១/ ការ​ដាក់​ឲ្យ​អនុវត្ត​ថ្នាល​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ចំណាយ​ពេល​តែ ៨ ថ្ងៃ​ក្នុង​ការ​បើក​ក្រុមហ៊ុន​អាជីវកម្ម។

ទី២/ ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ មករា ២០២១។

ទី៣/ ការ​រៀបចំផែនការ​មេ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង។

សម្តេច​តេជោបញ្ជាក់​ថា កម្ពុជា​នឹង​ដាក់​ចេញ​ច្បាប់​វិនិយោគ​ថ្មី ដែល​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​និង​មាន​ភាព​ទាក់ទាញ​តាម​រយៈ​ការ​លើក​ទឹកចិត្ត​ជា​កញ្ចប់​ដល់​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​អេឡិចត្រូនិកបង្គំ កសិឧស្សាហកម្ម គ្រឿង​បន្លាស់ បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ពន្ធ​ឌីជីថល៕