សម្តេចតេជោ អំពាវនាវកុំឱ្យ ចេញក្រៅ ផ្ទះ ក្រោយបិទ ផ្សារ Aeon ១

ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការចេញក្រៅផ្ទះ ក្រោយរកឃើញស្ត្រីម្នាក់ផ្ទុកកូវីដ១៩ទៅផ្សារអ៊ីអន១ និងឡើងចុះខេត្តសៀមរាប។ នេះបើយោងតាម សារសម្តេចតាមរយៈ បណ្តាញសង្គ ម Telegram មុននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនៗចៅចេញក្រៅ កន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាង ការ ចម្លងកូវីដ១៩។

សម្តេចតេជោអំពាវនាវឲ្យប្រាប់ កូន ៗ យើង ទាំងអស់កុំ ឱ្យចេញទៅណា ក្នុងទីក្រុង ភ្នំពេញមាន បញ្ហា ធំ ទាក់ទងនឹង ផ្សារអុីអន ហើយ នឹង ក្រសួងមហាផ្ទៃ ដែលមា ន អ្នក ឆ្លង តពីសៀមរាបនេះ ចូ លទៅដល់ ភ្នំពេញ មិន ដឹ ងទៅដល់ ណាខ្លះ អញ្ចឹង ចាប់ កូន ចៅ ឱ្យនៅ ក្នុងផ្ទះ ទាំងអស់ ស្តាប់ឱ្យ បាន ហើយ ធ្វើឱ្យ បាន លឿន បំផុត ”។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានឱ្យ ដឹង ថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។

ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ។ គិត ត្រឹម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៩នាក់៕