Idol ព្រាប សុវត្ថិ ចេញបទចម្រៀងថ្មីពិរោះកប់ អត្ថន័យជ្រៅ

កម្សាន្ត

ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដែលជាផលិតកម្មឌីជីថលដ៍ពេញនិយមក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន ព្រឹកនេះបានបញ្ចេញបទចម្រៀងដ៍ពិរោះបង្កប់អត្ថន័យជ្រៅពីមនុស្សជុំវិញខ្លួន ឯបទភ្លេងពិរោះកប់អារម្មណ៍ គឺបទ មនុស្សល្អៗអស់ទៅណា? ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ស្រែកច្រៀងកំចាត់អារម្មណ៍ Stress របស់បងប្អូន ហើយអង្រួនអារម្មណ៍ឲ្យស្រស់ស្រាយឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទ មនុស្សល្អៗអស់ទៅណា? ចេញប៉ុន្មានម៉ោងមុននេះ កំពុងទាក់ទាញការចាប់អារម្មណ៍អ្នកស្តាប់ ហើយបទនេះ ពីអ្នកនិពន្ធ Melody និងទំនុកច្រៀងដ៍ល្បីឈ្មោះ លោក ឃឺម តាស្រង់ និងនិពន្ធបទភ្លេង ប្រុស ម៉ៅ។

សូមបញ្ជាក់ដែលថា៖ ផលិតកម្មកម្សាន្តឌីជីថលដ៍ពេញនិយម ហ្គាឡាក់ស៊ីណាវ៉ាត្រា ជាផលិតកម្មផលិតបទចម្រៀង Original song ច្នៃប្រឌិតខ្ពស់ ទាំងបច្ចេកទេសសម្លេង និងរូបភាពដ៍ត្រជាក់ភ្នែក។

សូមរីករាយកម្សាន្តដើម្បីកំចាត់អារម្មណ៍ ស្ត្រេស (Stress) ដូចខាងក្រោម៖