ក្រុមនាដការី នៃរបាំព្រះរាជទ្រព្យ ស្រក់ទឹកភ្នែកពេលរាំឧទ្ទិសថ្វាយព្រះវិញ្ញាណក័្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

កម្សាន្ត
6 Shares

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះប្រសូតនៅថ្ងៃទី ៨ ខែមករា ឆ្នាំ១៩៤៣ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក នៃរបាំព្រះរាជទ្រព្យ ទ្រង់សោយទីវង្គត់ នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៦ព្រះវស្សានៅឯមន្ទីរពេទ្យទីក្រុងបាងកង ប្រទេសថៃ​ វេលាម៉ោង ១២ និង៣០នាទី ដោយរោគាពាធ។

ទំព័រហ្វេសបុក Royal du Cambodge បានឲ្យដឹងថា ក្រុមនាដការី នៃរបាំព្រះរាជទ្រព្យ រាំឧទ្ទិសថ្វាយព្រះវិញ្ញាណក័្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ជាទីគោរពដ៏ខ្ពង់ខ្ពស់ នាគ្រាប្រារព្ធព្រះពិធីយាងព្រះអដ្ឋិ មកគង់ប្រថាប់នាព្រះវិហារ ក្នុងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ រហូតដល់ឆ្នាំ២០២១ ទើបបន្តប្រារព្ធព្រះពិធីយាងព្រះអដ្ឋិ ស្តេចគង់ប្រថាប់ក្នុងព្រះចេតិយដែលបានកសាង ក្នុងបរិវេណអារាមនេះស្របតាមព្រះបំណង។

រូបភាព៖ Royal du Cambodge

6 Shares