ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី៖ ថ្ងៃនេះកូនពិតជាសប្បាយរីករាយក្នុងចិត្តខ្លាំងណាស់ ដែលអ្នកម្តាយផ្តល់នូវមហាកិត្តិយសឲ្យ….

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញរួមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទស្សនៈកិច្ចសមិទ្ធផលនា ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមួយពោលពេញដោយសក្តានុពលសេដ្ឋកិច្ច ទេសចរ ដ៏សំខាន់របស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំព័រហ្វេសបុកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានរៀបរាបបរិយាអារម្មណ៏ពេលបានជួបសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ថា ថ្ងៃនេះកូនពិតជាសប្បាយរីករាយក្នុងចិត្តខ្លាំងណាស់ ដែលអ្នកម្តាយផ្តល់នូវមហាកិត្តិយសអោយកូនបានថតរូបជាមួយ។ 

មេប៉េអឹមខេត្តព្រះសីហនុ លោក ហេង ប៊ុនទី បានថ្លែងជូនពរសម្តេចប្រធានកាកបាទក្រហមកម្ពុជា សូមគោរពជូនពរអ្នកម្តាយ មានសុខភាពល្អ សំណាងល្អ ជាម្លប់ដល់កូនចៅទាំងអស់គ្នា( ២៩ខែវិឆ្ឆិកាឆ្នាំ២០២០) ។

រូបភាព៖ ហ្វេសបុក ហេង ប៊ុនទី