ឧកញ៉ា ម៉ុង ឫទ្ធី រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន

ជុំវិញ​ឧកញ៉ា
5 Shares

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧកញ៉ា ម៉ុង ឫទ្ធី បានចែករំលែកលើបណ្តាញសង្គម រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន អមជាមួយរូបអង្គុយឲ្យក្មេងៗបង្រៀន ការចេះរកលុយជាដើម។ លោកឧកញ៉ា ជាអ្នកជំនួញជោគជ័យលើវិស័យកសិកម្មរូបនេះ បានបញ្ជាក់ថា រំលឹកអនុស្សាវរីយ៍កាលពីជិតដប់ឆ្នាំមុន នាំគ្នាអង្គុយអោយក្មេងៗវាបង្រៀន ពីរបៀបចេះរកលុយ ចេះចាយលុយ និងចេះទុកដាក់លុយ នៅសាលាបឋមសិក្សាចំការខ្ញី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយជួបជាមួយក្មេងៗនៅសាលាបឋមសិក្សាចំការខ្ញី លោកឧកញ៉ាបាន បន្តដំណើរ​ត្រួតពិនិត្យ ​ការងារ​សាងសង់​ លំនៅឋាន​ថ្មី​ចំនួន ​១២ខ្នង​បន្ថែម​ទៀត​ លើចំនួន​៥០ខ្នង ​ដែល​បាន​សាងសង់​ រួចរាល់​ហើយ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ បុគ្គលិក​ កម្មករ​មករស់​នៅ​។

សូមបញ្ជាក់ថា ឧកញ៉ា ម៉ុង ឫទ្ធី ​ជា​សមាជិក​ព្រឹទ្ធសភា មកខាង​គណបក្ស​ប្រជាជន​កម្ពុជា នឹងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះ ដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។

រូបភាព៖ ហ្វេសបុកលោកឧកញ៉ា ម៉ុង ឬទ្ធី

5 Shares