ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ចេញរោគសញ្ញា ក្តៅខ្លួន ក្អក ឈឺក ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

សារសម្លេងចែកតាមបណ្តាញ Telegram នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងអំពីកូវីដ ១៩ ថា អ្នកប៉ះពាល់ផ្ទាល់ត្រូវធ្វើ ៣លើក ចំពោះអ្នកប៉ះពាល់ប្រយោល តាមពិតមិនបាច់យកផង តែដោយសារបានយកជ្រួលហើយក៍យកទៅ ប៉ុន្តែគាត់តម្រូវឲ្យចត្តាឡីស័ក ១៤ថ្ងៃ ហើយតាមដានសុខភាព ថ្ងៃមួយណាក៍ដោយឲ្យតែចេញរោគសញ្ញា ក្តៅខ្លួន ក្អក ឈឺក ត្រូវទៅមន្ទីរពេទ្យយកវត្ថុភាគធ្វើតេស្តជាបន្ទាន់ ប៉ុន្តែបើគាត់ក្នុងអំឡុង ១៤ថ្ងៃនឹងគ្មានចេញរោគសញ្ញាអ្វីទេ គឺជាគាត់អាចមានសេរីភាពហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ដូច្នេះអ្នកដែលបានធ្វើតេស្តលើកទី ១ហើយ ប៉ន្តែមិនចាំបាច់តេស្តលើកទី២ ទី៣ ប៉ុន្តែដែលអ្នកប៉ះពាល់ៗ ត្រូវតែធ្វើតេស្តទី២ និងទី ៣។

គួររំលឹកដែរថា គិតត្រឹមថ្ងៃទី១ ខែធ្នូនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ចំនួន៣២៦នាក់ ក្នុងនោះជាសះស្បើយ៣០៤នាក់ និងគ្មានករណីស្លាប់ទេ។