ឈឺក្បាលរហូត! មកដឹងមូលហេតុឈឺក្បាល

សង្គម​និង​សេដ្ឋកិច្ច
92 Shares

ការឈឺក្បាលមួយចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ធ្ងរ ប៉ុន្តែវាអាចអោយឈឺក្បាលរ៉ាំរ៉ៃដែលយើងជួបជា ញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃដូចជា៖

– ការឈឺក្បាលប្រកាំង
– ការឈឺសរសៃមុខ និងក្បាល
– ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ
– ការធុញថប់ (Stress) និងការថប់បារម្ភ
ប៉ុន្តែក៏មានការឈឺក្បាលមួយចំនួនបណ្តាលមកពីជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារអោយមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័សដូចជា៖

– ជំងឺរលាកស្រោមខួរក្បាល
– ការហូរឈាមក្នុងស្រោមខួរក្បាល
– ការត្បៀត ឬបែកសរសៃឈាមខួរក្បាល (Stroke)
– ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងខួរក្បាលជាដើម។
តើយើងត្រូវធ្វើដូចម្តេចប្រសិនបើឈឺក្បាល?
ការព្យាលបាលបញ្ហាឈឺក្បាលមានច្រើនមធ្យោបាយ និងខុសគ្នាទៅតាមមូលហេតុនៃអាការៈឈឺក្បាលនោះ។ មានតែការមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងពិនិត្យនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដែលអាចអោយយើងដឹងពី មូលហេតុច្បាស់លាស់ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ចំណាំ៖ សូមជៀសវាងការទៅផ្សំថ្នាំលេបនៅតាមឱសថស្ថាននានាដោយមិនបានឆ្លងកាត់ការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬការយឺតយ៉ាវដែលនាំអោយមានគ្រោះថ្នាក់ ដល់ជីវិតជាយថាហេតុ។ ក្រុមគ្រូពេទ្យគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតត្រៀមខ្លួនជាស្រេច ជួបពិគ្រោះ ពិនិត្យ និងផ្តល់អនុសាសន៏លំអិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក។
“សូមប្រុងប្រយ័ត្នចំពោះអាការៈឈឺក្បាល និងស្វែងរកការព្យាលបាលអោយបានត្រឹមត្រូវ និងឆាប់រហ័ស ដែលអាចអោយយើងការពារអាយុជីវិតបានប្រាកដ ដូចពាក្យស្លោកប្រហែសបាត់ ប្រយត្ន័គង់។”

ប្រភព៖ Calmette Hospital

ឈឺក្បាលរហូត! មកដឹងមូលហេតុឈឺក្បាល
92 Shares