កូនត្រូវការភាពកក់ក្តៅ! តើមកដល់ម៉ោងនេះ ទារកអាយុ ០៧ខែ មានកូវីដ១៩ យ៉ាងម៉េចហើយ

សង្គម​និង​សេដ្ឋកិច្ច

ព័ត៌មានគួរឲ្យភ្ញាក់ផ្អើល នៅព្រឹកនេះ ក្រសួងសុខាភិបាលបានជូនដំណឹងករណីរកឃើញមាន អ្នកវិជ្ជមានកូវីដ ១៩ ចំនួន ០៣ នាក់ រួមទាំង ទារកអាយុទើប ០៧ ខែ ១ម្នាក់ផងដែរ មានអាស័យដ្ឋាននៅខណ្ឌច្បារអំពៅ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើមកដល់ម៉ោងនេះ ទារក ៧ខែ សុខទុក្ខយ៉ាងណាហើយ គាត់ប្រាកដជាចង់បាននូវភាពកក់ក្តៅ ចង់នៅជិតម៉ាក់ប៉ាណាស់ តែមេរោគចង្រៃ គ្មានអាសូដល់ទារក កូវីដ១៩ បានឆ្លងចូលក្នុងជីវិតគាត់ ធ្វើឲ្យបែកម៉ាក់ប៉ាមួយរយៈ។

សូមបញ្ជាក់ថា រយៈពេលជិតមួយឆ្នាំហើយ នៃការរីករាតត្បាតវីរុសកូរ៉ូណា កូវីដ១៩ ទូទាំងសកលលោក ដោយឡែកកម្ពុជា ១១ខែកន្លងទៅគ្មានអ្នកឆ្លងជំងឺកូវីដ១៩ ក្រោយ អាយុ ០៧ខែនោះឡើយ ករណីនេះជាលើកតំបូង៕