តំណាងបងប្អូនខេត្តសៀមរាប លោក ទៀ សីហា សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

ក្រោយផ្ទុះព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលក្រសួងសុខាភិបាល ប្រកាសរកឃើញវិជ្ជមានជំងឹកូវីដ១៩ លើមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ បណ្តាលអោយមានរីករាលដាលជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍រួចមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ប្រកាសផ្តល់ម៉ាសចំនួន ២លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំព័រហ្វេសបុកលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា សូមថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេច​បញ្ចេញ​ម៉ាសចំនួន១លានម៉ាស់ និងថវិកាឧបត្ថម្ភចំនួន ៨០,០០០,០០០រៀល  ដល់រដ្ឋបាលខេត្តសៀមរាប និងដល់បងប្អូនប្រជាពលរដ្ឋក្រីក្រអំឡុងពេលធ្វើចត្តាឡីស័ក ក្នុងខេត្តសៀមរាប ដើម្បីចូលរួម​បង្ការ ទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩ ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ចំពោះប្រជានុរាស្ត្រ គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង ។

លោក ទៀ​ សីហា បន្តថា សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្នុងព្រះរាជាណាចក្រកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសខេត្តសៀមរាប សូមមានសុខភាពល្អ ជៀសផុតពីជំងឺកូវីឌ១៩។