ឯកឧត្តម ហ៊ុន ម៉ានី ផ្ញើសារពិសេសជូនក្រុមគ្រូពេទ្យជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩ លះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុសុខមាលសង្គម

សង្គម​និង​សេដ្ឋកិច្ច

ទំព័រហ្វេសបុកឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សារផ្ញើជូនក្រុមគ្រូពេទ្យជួរមុខក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩ថា ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប សូមសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខមាលភាពសង្គមយើង ជាពិសេស ក្នុងដំណាក់កាលចុងក្រោយថ្មីៗនេះ។ ចំណាត់ការដ៏មានប្រសិទ្ធភាព ជាមួយនឹងការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរីករាលដាលជំងឺកូវីដ១៩ នេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតរបស់ក្រុមគ្រូពេទ្យយើងទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមប្រធាន ស.ស.យ.ក បញ្ជាក់ថា ជាមួយគ្នានេះ ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណជាអនេក ជូនចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះបានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តម បានបន្តថា ខ្ញុំសូមគាំទ្រប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលើកឡើងថា យើងនឹងឈ្នះ ហើយយើងពិតជានឹងអាចក្រោកឈរឡើងវិញទាំងអស់គ្នា ក្រោកឈរដោយភាពរឹងមាំ។

(រូបភាព៖ សារព័ត៌មាន Khmer Times)