ដូចការសន្យាមែន! លោកឧកញ៉ា ស្រី ចាន់ថន បានសាងសង់ផ្ទះឲ្យស្រី នីត ជិតរួចរាល់ហើយ

ជុំវិញ​ឧកញ៉ា

ក្រោយដឹងអំពីស្ថានភាពគ្រួសារ និងគោលបំណងរបស់យុវតី ស្រី នីត ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ទៅជួបផ្ទាល់គ្រួសារនាង ហើយលោកឧកញ៉ា បានសន្យាជាមួយថា និងធ្វើផ្ទះជូនគ្រួសារ និងបំពេញបំណងរបស់នាង កាលពីខែវិច្ឆិកាកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧកញ៉ា ម្ចាស់ក្រុមហ៊ុន ជេត គ្រប់ (Jet Group) ដែលជាក្រុមហ៊ុនជោគជ័យមួយនៅប្រទេសកម្ពុជា ស្រី ចាន់ បានអញ្ជើញទៅការសាងសង់ផ្ទះឲ្យស្រី នីត ខេត្តមណ្ឌលគិរី។ លោកឧកញ៉ា បញ្ជាក់តាមបណ្តាញសង្គមថា ខ្ញុំបាទ បានឆ្លៀតពេល មកមើលការងារសាងសង់ផ្ទះ ធ្វើអោយប្អូនស្រី នីត ដែលមានទំហំ ទទឹង៥ម៉ែត្រគុណ១០ម៉ែត្របណ្តោយសាច់ផ្ទះ មាន២បន្ទប់គេង និងបន្ទប់សិក្សា១. បន្ទប់ទឹក .បន្ទប់ចុងភៅ .ឃ្លាំងដាក់សំភារះមួយនឹង យ៉ាបចំហៀងធំសំរាប់ អង្គុយ រៀនសូត្រផង នឹងតុញាំអាហារផង។

លោកឧកញ៉ា ម្ចាស់ឧទ្យានកម្សាន្ត ស្កាយ លែន Skay Land វិហារសួគ៍ បានបន្តថា ការងារសាងសង់យ៉ាងយូ២សប្តាហ៍ នឹងបញ្ចប់រួចរាល់។

គួរំលឹកថា កាលថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ ឧកញ៉ា ស្រី ចាន់ថន សន្យាថា ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ 

រូបភាព៖ ហ្វេសបុក ឧកញ៉ា ស្រី ចាន់ថន