១៥០តោនប្រពន្ធ​ឧកញ៉ា ម៉ុង ឫទ្ធី​ធ្វើ​​ប្រហុក​ផ្អកព្រឹកមិញ

ជុំវិញ​ឧកញ៉ា
4 Shares

នៅ​ព្រឹក​មិញ​នេះ ប្រពន្ធ​ឧកញ៉ាម៉ុង ឫទ្ធី បាន​​ដឹក​នាំ​កម្មករ​ធ្វើ​​ប្រហុក​ផ្អក ដោយ​គម្រោង​នៃ​ការ​ធ្វើ​នៅ មាន​រហូត​ដល់​ទៅ​១៥០តោន​​ឯណោះ។

ផ្អែក​តាម​ផេក ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី បាន​សរសេរ​បែប​នេះ​ថា (លា​ម៉ោង​៥ព្រឹក​ថ្ងៃ​សុក្រ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២០​ ដូច​ការគ្រោងទុក​ដើម្បី​អោយ​រដូវ​កាល​ធ្វើ​ត្រីប្រហុក​ ជាទំនាមទំលាប់​របស់​ប្រជា​កសិករ​ខ្មែរ​យើ​ង​ អោយតែ​ធ្លាក់ខ្យល់ត្រជាក់មក​ពីទីសខាងជើង​ ជារដូវ​ចម្រូតផង​តែងតែ​នាំគ្នា​ធ្វើ​ត្រីប្រហុក​ហើយ​ ព្រឹក​នេះ​យាយខ្ញុំគាត់​បានបញ្ជា​អោយ​ កូនចៅទៅចាប់​ត្រី​ឆ្តោចំនួន​១២តោន​យក​មក​ធ្វើ​ប្រហុក​ សម្រាប់​ថ្ងៃ​ទី​មួយ​ក្នុង​គំរោង​១៥០តោន​រយៈពេល​១៥ថ្ងៃ​ ប្រហុក​នេះ​ធ្វើ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ កែវ​ផុស)។

ជា​រៀង​រាល់​ឆ្នាំ​គេ​តែ​តែ​ឃើញ លោក​ជំទាវ​ភរិយា ​ឯកឧត្ដម​វបណ្ឌិត ម៉ុង ឫទ្ធី ធ្វើ​​ប្រហុក​ផ្អក​ជា​ច្រើន​តោន​ជា​រៀង​រាល់​ឆ្នាំ ដោយ​ប្រហុក​ផ្អក​ឯកឧត្តម បាន​យក​ទៅ​ចែក​ជន​ក្រីក្រ កម្មករ​ក្នុង​កសិដ្ឋាន​​ឯកឧត្ដម​ ហើយ​ក៏​មាន​ឃើញ​ការ​លក់​តាម​អនឡាញ​ផង​ដែរ៕​​

4 Shares