ព្រះបុត្រីច្បង នៃសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ប្រទានទ្រព្យចំនួន ១ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧​

សង្គម​និង​សេដ្ឋកិច្ច

ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកុសុម៉ា ព្រះបុត្រីច្បង នៃសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក សព្វព្រះហឫទ័យយាងនាំយកនូវព្រះទ្រព្យផ្ទាល់ចំនួន ១០,០០០ ដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧​ ក្នុងខេត្តសៀមរាប សម្រាប់ជាវិភាគទានចូលរួមចំណែកក្នុងការជួយសង្គ្រោះកុមារកម្ពុជា ដើម្បីទទួលបានការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ ។ នេះបើយោងតាមទំព័រហ្វេសបុក Royal Do Cambogde បានឲ្យដឹងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព