wow! បែក​ធ្លាយ​តម្លៃ​​ច្រៀង​របស់ តន់ ចន្ទសីម៉ា ច្រៀង១លើក ថ្លៃ​២ម៉ឺនដុល្លា ថ្លៃ​ជាង​គេ​នៅ​កម្ពុជា

កម្សាន្ត
9 Shares

ប្រភព​​​ច្បាស់​ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារា​ចម្រៀង ​តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​​របស់​ផលិតកម្ម​Galaxy Navatra ត្រូវ​បាន​ក្រុម​ហ៊ុន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​​​ដែល​អាច​និយាយ​បាន​ថា ថ្លៃ​ជាង​​​ក្នុង​ចំណោម​តារា​ចម្រៀង​ល្បី​ៗ​​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្រាន់​តែ​កម្មវិធី​តូចៗ​ដូច​ជា ​អាពាហ៍ពិពាហ៍​ឬ​ជប់លៀង ​នាង ស៊ី​ថ្លៃ​ដល់​ទៅ​២ម៉ឺន​ដុល្លារ ចំណែក Concert នាង​ស៊ី​ថ្លៃ​៥ពាន់​ដុល្លារ​ឯណោះ ក្នុង​​មួយ​កម្មវិធី។

បង​ប្អូន​ប្រាកដ​ជា​ជ្រាប​ហើយ​ថា តារា​ចម្រៀង​វ័យ​​ក្មេង តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​​របស់​ផលិតកម្ម​Galaxy Navatra បាន​កំពុង​តែ​ឈរ​នៅ​លំដាប់​កំពូល​នៅ​ក្នុង​ឆ្នាំ ​2020 ​នេះ ដោយ​បទ​ចម្រៀង​​របស់​នាង​មាន​អ្នក​ទស្សនា​រហូត​ជាង 400 លាន​ដង​ដែល​​ចំនួន​នេះ​មិន​ទាន់​អាច​មាន​តារា​ចម្រៀង​​រូប​ណា​អាច​យក​ឈ្នះ​នាង​បាន​នៅ​ឡើយ។​ថ្វីត្បិត​តែ​នាង​នៅ​ក្មេង​ខ្ចី ប៉ុន្តែ​ការ​ច្រៀង តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ អាច​ច្រៀង​បាន​គ្រប់​ទម្រង់​និង​ច្រើន​ភាសា។

តាម​ប្រភព​​ច្បាស់​ការ​ខាង​លើ បាន​ទម្លាយ​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​ច្រើន បាន​ទាក់​ទង​មក​ខាង​ផលិតកម្ម ក្នុង​នោះ​មាន​តែ​ក្រុម​ហ៊ុន​ធំៗ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​ហ៊ាន​ជួល​តម្លៃ​ខាង​លើ។

មួយ​វិញ​ទៀត​ទស្សនិកជន​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា កញ្ញា តន់ ចន្ទសីម៉ា ជា​តារា​ចម្រៀង​ល្បី ហេតុ​អ្វី​មិន​ដែល​សូវ​​ឃើញ​ច្រៀង​តាម​​​ការ​ប្រគំតន្ត្រី​ផ្សាយ​​លើ​កញ្ចក់​ទូរទស្សន៍ មូល​ហេតុ​​តែ​មួយ​គត់​ដោយសារតែ​តម្លៃ​ខ្លួន​នាង​ថ្លៃ ដូច​នេះ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន មិន​អាច​មាន​​លទ្ធភាព​​ជួល​នាង​ឡើង​ច្រៀង​បាន​ឡើយ។


លោក យឹម តាស្រង់ អ្នក​គ្រប់​គ្រង ផលិតកម្ម​Galaxy Navatra បាន​ទទួល​ស្គាល់​ថា តម្លៃ​ខ្លួន​នៃ ការ​ច្រៀង របស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុន​ពិត​ជា បាន​កំណត់​​ដូច​បាន​លើក​ឡើង​ខាង​លើ​ពិត​មែន ។ អ្នក​គ្រប់​គ្រង​ផលិតកម្ម​ល្បី​ឈ្មោះ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ការ​កំណត់​តម្លៃ​នេះ គឺ​ស័ក្ដិសម​​​នឹង​ប្រជាប្រិយភាព​​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ។


លោក យឹម តាស្រង់ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា ច្រើន​បាន​ទាក់​ទង​នាង ទៅ​ច្រៀង ក្នុង​នោះ​​មាន​តែ​​ក្រុមហ៊ុន​ធំៗ​ប៉ុណ្ណោះ ដែល​ហ៊ាន​ជួល​​នាង​ច្រៀង។ក្រៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ជាង​តារា​ចម្រៀង​ផ្សេង​ទៀត ​បច្ចុប្បន្ន​កញ្ញា តន់ ចន្ទសីម៉ា បាន​ក្លាយ​ជា brand ambassador របស់​ក្រុមហ៊ុន​ធំៗ​២នាពេលខាងមុខនេះ។ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ តន់ ចន្ទសីម៉ា នឹង​ត្រូវ​​ចូល​ច្រៀង​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​​ឲ្យ​ក្រុម​ហ៊ុន​ធំ​​មួយ​​ផង​ដែរ ។

អ្នក​គ្រប់​គ្រង ​ល្បី​ឈ្មោះ​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​ហ៊ុន កំណត់​ឲ្យ តន់ ចន្ទសីម៉ា ចេញ​ច្រៀង​ តាម​កម្មវិធី​តូចៗ​ដូច​ជា ​អាពាហ៍ពិពាហ៍​ឬ​ជប់លៀង ​នាង ស៊ី​ថ្លៃ​ដល់​ទៅ​២ម៉ឺន​ដុល្លារ ថ្លៃ​​ជាង​ច្រៀង​តាម Concert ក៏​ព្រោះ​ផលិតកម្ម​Galaxy Navatra នឹងGalaxy Navatra Thailand បាន​​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់​ហើយ​នៅ​​តម្លៃ​នេះ ជា​តម្លៃ​ស្តង់ដារ​អន្តរជាតិ​១មួយ ព្រោះ​កម្មវិធី​តូចៗ​ដូច​ជា ​អាពាហ៍ពិពាហ៍​ឬ​ជប់លៀង ជា​កម្មវិធី​ឯកជន ហេតុ​នេះ​មាន​តែ កម្រិត​អ្នក​មាន​សេដ្ឋកិច្ច​ប្រសើរ​​ប៉ុណ្ណោះ​​​ទើប​អាច​ជួល​នាង​ទៅ​ច្រៀង​បាន៕

wow! បែក​ធ្លាយ​តម្លៃ​​ច្រៀង​របស់ តន់ ចន្ទសីម៉ា ច្រៀង១លើក ថ្លៃ​២ម៉ឺនដុល្លា ថ្លៃ​ជាង​គេ​នៅ​កម្ពុជា
9 Shares