ឯកឧត្ដម ម៉េង និមល ស្នើដល់វិនិយោគិនឥណ្ឌាបន្តវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំធុរកិច្ចឥណ្ឌា-កម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម លើកទី៦ ឆ្នាំ២០២០ តាមប្រព័ន្ធវីឌីអូ លើប្រធានបទ ការពង្រឹងកិច្ចសហប្រតិបត្តការទ្វេភាគី កម្ពុជា-ឥណ្ឌា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែប្រសើរឡើង ឯកឧត្ដម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ៖
១.ការលើកកម្ពស់ការយល់ដឹង និង ផ្សព្វផ្សាយ អំពីវិស័យសក្កដានុពលដល់ធុរជនកម្ពុជា-ឥណ្ឌា
២.ការពង្រឹងទំនុកចិត្តក្នុងការធ្វើធុរកិច្ចទៅវិញទៅមក តាមរយ:តួនាទីរបស់សភាពាណិជ្ជកម្ម និង ស្ថានទូតទាំងពីរប្រទេស ដែលជាស្ពានតភ្ជាប់រវាងវិនិយោគិននិងធុរជន
៣.ការគាំទ្រ និង ជំរុញការផ្សព្វផ្សាយ អំពីគម្រោងវិនិយោគរួមដែលទទួលបានជោគជ័យនៅកម្ពុជានាពេលកន្លងមក ដើម្បីទាក់ទាញធុរកិច្ច និងការវិនិយោគបន្ថែម
៤.ការកំណត់ឲ្យមានមន្ត្រីបង្គោលនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលមានតួនាទីសម្របសម្រួលកិច្ចការវិនិយោគនិងធុរកិច្ច កម្ពុជា-ឥណ្ឌា និងជួបប្រជុំជាប្រចាំ ដើម្បីអាចឆ្លើយតបទាន់ពេលវេលាចំពោះសំណើនានារបស់ធុរជន។

ឯកឧត្ដម ម៉េង និមល បានស្នើដល់វិនិយោគិនឥណ្ឌាបន្តវិនិយោគនៅកម្ពុជាលើវិស័យនានា និង ស្នើរដ្ឋាភិបាលប្រទេសទាំងពីរ បន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងទន់ ដើម្បីជួយជំរុញដល់ការធ្វើធុរកិច្ច-វិនិយោគ និងបន្តផ្ដល់ការគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍធនធានមនុស្ស។