សែលកាត បង្ហាញទូតសុច្ឆន្ទៈដ៏មានទេពកោសល្យ និងអ្នកមានឥទ្ធិពលដ៏ឆ្នើមក្នុងបណ្តាញសង្គម

កម្សាន្ត

ទំព័រហ្វេសបុក អ្នកឧកញ៉ាមហាសេដ្ឋី គិត ម៉េង ដែលជាម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហាញព្រះរាជទូតសុច្ឆន្ទៈដ៏មានទេពកោសល្យ និងអ្នកល្បីលើបណ្តាញសង្គមនាពេលបច្ចុប្បន្ន។ លោកបានសរសេរថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាននឹងកំពុងគាំទ្រការអភិវឌ្ឍធនធានមនុស្សតាំងពីទសវត្សឆ្នាំ ១៩៩០មកម្ល៉េះ ។
ជាពិសេស សែលកាត ដែលតែងតែស្វែងរកឃើញ និងទទួលស្គាល់ពីទេពកោសល្យដ៏មានសមត្ថភាពហេីយបុិនប្រសព្វរបស់យុវជនកម្ពុជា ដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្ហាញសមត្ថភាព និងលើកកម្ពស់ជំនាញរបស់ពួកគេ ក៏ដូចជាទទួលបានការទទួលស្គាល់ទាំងក្នុងស្រុក និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបញ្ជាក់ថា ថ្ងៃនេះខ្ញុំសូមណែនាំព្រះនាងតូច នរោត្តម ជេនណា ដែលជាព្រះរាជទូតសុច្ឆន្ទៈដ៏មានទេពកោសល្យ ក៏ដូចជាកញ្ញារ៉េត ស៊ូហ្សាណា លោក វណ្ណដា និងលោក ថេណា រួមជាមួយអ្នកមានឥទ្ធិពលដ៏ឆ្នើមក្នុងបណ្តាញសង្គមគឺ លោក ហេង វិសាល កញ្ញា មីណា លោកសៀក ប្អូន ឡាយ ប៊ុនឡេង និងIc3 Fr0gzz ។ 

ម្ចាស់សែលកាតរូបនេះបានបន្តថា សូមអរគុណចំពោះការខិតខំប្រឹងប្រែងប្អូនៗទាំងអស់គ្នា ហើយពួកយើងទន្ទឹងរង់ចាំមើល និងគាំទ្រប្អូនៗទាំងអស់គ្នាបន្ថែមទៀត ពីសំណាកក្រុមការងារ​ រ៉ូយ៉ាល់​ គ្រុបនិងសែលកាត។