សម្តេចតេជោប្រកាសមិនដល់១ម៉ោងផង ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ ទិញវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា ទាន់​ហេតុការណ៍
156 Shares

ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែនទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀម​បម្រុងថវិកាស​ម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ​ដើម្បី​ចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ មិន​ដល់​មួយ​​ម៉ោង​ផង​ឧកញ៉ា ឡេង ណាវ៉ាត្រា ​ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន​​ទិញវ៉ាក់សាំងកូវីដ១៩៕​

156 Shares