ថវិកា ៣លានដុល្លារ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា
17 Shares

អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ា គ្រុប និងលោកជំទាវ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទិញវ៉ាក់សាំងកូវីដ១៩ ។

បន្ទាប់អំពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមក អ្នកឧកញ៉ា ក៏បានសម្រេចបរិច្ចាគថវិកា ៣លានដុល្លារជូនភ្លាម។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ថវិកា ៣លានដុល្លារ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំងកូវីដ១៩
17 Shares