ក្រុមហ៊ុនយក្ស ជីព ម៉ុង បរិច្ចាគថវិកា ៣លានដុល្លារ ជូនដល់សម្តេចតេជោ ដើម្បីចូលរួមទិញវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដ៏ធំល្បីល្បាញ់នៅកម្ពុជា បានចូលរួមបរិច្ចាគថវិកា ៣លានដុល្លារ ជូនដល់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រុមហ៊ុនយក្សជីព ម៉ុងគ្រុប ក៏បានបរិច្ចាគថវិកា ៣លានដុល្លារជូនភ្លាម។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។