ការនាំចេញដំឡូងមីស្រស់ពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ជិតពីរលានតោន

សង្គម​និង​សេដ្ឋកិច្ច
6 Shares

គិតចាប់ពីថ្ងៃទី០១ មករា មកទល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ការនាំចេញដំឡូងមីស្រស់ចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ មានចំនួន ជិតពីរលានតោន (១,៨២ លានតោន) ។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការនាំចេញ នៅច្រកព្រំដែនទ្វេរភាគីដារ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះមានចំនួន ៩ ៧៥៥ តោន (សរុបទាំងពីរច្រកក្នុងមួយថ្ងៃមានចំនួន ១១ ៨២៥ តោន) រីឯតម្លៃនៅមាត់ច្រកសម្រាប់ដំឡូងមីសើមគឺ ៤៦០ រៀល ក្នុងមួយគីឡូក្រាម ។

6 Shares