ឧកញ៉ាបណ្ឌិត គីម ហ៊ាង បរិច្ចាគថវិកា ១០លានរៀល ជូនសម្តេចនាយករដ្ឋមន្រ្តី ទិញវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា

ប្រធាន KW Cambodia ឧកញ៉ាបណ្ឌិត គីម ហ៊ាង ព្រមទាំងសមាជិក និងក្រុមការងារទូទាំងប្រទេស បានបរិច្ចាគថវិកា១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង២០លានដុល្លារអាមេរិកផងដែរ។