ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺមិនមែនតែពាក្យសំដីទេ តែមានទង្វើជាក់ស្តែង

សង្គម​និង​សេដ្ឋកិច្ច

ក្នុងកិច្ចប្រជុំនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្ដមសេនីយ៍ សៅ សុខា បានលើករបៀបវរៈនៃកិច្ចប្រជុំ ចំនួន៤ ជាអាទិ៍ ១.ឆ្លងរបាយការណ៍ វឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងចន្លោះពេលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ រហូតដល់ខែវិច្ឆិកា ឆ្នា២០២០ ២.ត្រួតពិនិត្យការអនុវត្ត ស.ជ.ណ របស់រាជរដ្ឋាភិបាល លប់ L.PនិងP.C និងជំនួសវិញដោយ L.P និង P.C ថ្មី ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារគ្រប់គ្រងទៅលើលិខិតស្នាមដើម្បីជៀសវាងការក្លែងបន្លំលិខិតស្នាមមិនត្រឹមត្រូវដោយជនខិលខូច ដើម្បីដឹកជញ្ជូន ឬធ្វើអាជីវកម្មព្រៃឈើបំពានច្បាប់ និង ស.ជ.ណ ឲ្យរៀបចំច្រកចេញចូលតែមួយ សម្រាប់រាជធានី ខេត្ត ទាំង២៥ ការធ្វើចរាចរឈើបម្រើសេចក្ដីត្រូវការ ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ៣.ពាក់ព័ន្ធលើការប្រមូលភស្តុតាង ដែលបានមកពីប្រតិបត្តិការរបស់គណៈកម្មការជាតិ យកមកប្រមូលផ្តុំ ដើម្បីរក្សាទុកជាភស្តុតាង សម្រាប់តុលាការ និងជាភស្តុតាង បង្ហាញជូនសាធារណជន ឲ្យបានឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺមិនមែនតែពាក្យសំដីទេ តែមានទង្វើជាក់ស្តែង និងទី៤.ការចារឈ្មោះឧក្រិដ្ឋជនព្រៃឈើ ក្រោយពីតុលាការរកឃើញថា ឧក្រិដ្ឋជន ជនល្មើសបានប្រព្រឹត្តសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឲ្យពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងធ្វើការត្រួតពិនិត្យក្រុមហ៊ុន តំបន់ព្រៃឈើ នៅមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីថែរក្សាធនធានធម្មជាតិរបស់ជាតិ។

ចាប់ពីក្នុងខែធ្នូ ឆ្នាំ២០១៩ មកដល់ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើ ទប់ស្កាត់ និងបង្រ្កាបបាន ១៩២០ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៣នាក់ និងដកហូតវត្ថុតាងផល អនុផលព្រៃឈើ មធ្យោបាយ ឧបករណ៍ សម្ភារមួយចំនួន និងកម្លាំងក្រុមការងារទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើប្រតិបត្តិការតាមបណ្តាខេត្ត សហការនិងម្ចាស់ការបង្រ្កាប បាន ១៣៩២លើក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៦៥នាក់ វត្ថុតាងប្រគល់អោយរដ្ឋបាលព្រៃឈើ និងបរិស្ថាន រក្សាទុក៕