ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងថ្នាក់ដឹកនាំសន្តិសុខ នៃ ២២ប្រទេស ចូលរួមវេទិកា Lian Yu Gang

សង្គម​និង​សេដ្ឋកិច្ច
34 Shares

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញចូលរួមវេទិកា Lian Yu Gang តាមរយៈវីដេអូពីចម្ងាយ ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ។


ថ្នាក់ដឹកនាំសន្តិសុខ នៃ ២២ប្រទេស, Interpol និងចូលរួមផ្ទាល់មាន ៖ ថ្នាក់ដឹកនាំសន្តិសុខចិន, អង្គការអន្តរជាតិសៀងហៃ, អង្គការមេគង្គឡានឆាង និងក្រុមហ៊ុនឯកជនពាក់ព័ន្ធមួយចំនួន។


ក្នុងវេទិកា Lian Yu Gang តាមរយៈវីដេអូពីចម្ងាយ ក្រោមប្រធានបទ «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» បានទទួលនូវធាតុចូលសំខាន់ៗនៃប្រទេសចូលរួមដូចជា ៖

១-ការប្រឈមរបស់នគរបាល ៖
-ការការពារខ្លួនឯងផ្ទាល់ពីជំងឺ
-ជំងឺប៉ះពាល់ទាំងសេដ្ឋកិច្ច និងការរក្សាសន្តិសុខសង្គម
-ឧក្រិដ្ឋកម្មឆ្លងដែនកើនឡើង៖ គ្រឿងញៀន, រត់ពន្ធមនុស្ស, សត្វព្រៃខុសច្បាប់។ល។
-ប្រឈមបទល្មើសថ្មីៗដូចជា ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ផលិតផលក្លែងក្លាយ, សម្អាតប្រាក់, ព័ត៌មានក្លែងក្លាយ។

២-អនុសាសន៍ ៖
-ត្រូវបន្តរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធទាំងផ្លូវការ និងក្រៅផ្លូវការ
-ចែករំលែកព័ត៌មានទាំងអំពីបទល្មើស និងអំពីជំងឺកូវីដ
-បន្តធានាការកសាងសមត្ថភាពមន្ត្រី
៣-តួនាទីរបស់នគរបាលក្នុងការប្រឆាំងជំងឺកូវីដ និងយន្តការរបស់រដ្ឋាភិបាលប្រទេសនីមួយៗ ៕

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងថ្នាក់ដឹកនាំសន្តិសុខ នៃ ២២ប្រទេស ចូលរួមវេទិកា Lian Yu Gang
34 Shares