ទឹក​ប្រាក់ ១លាន​ដុល្លារ ឧកញ៉ា ឡេង ណាវ៉ាត្រា យក​ទៅ​ប្រគល់​ ជូន​ឯកឧត្ដម សេង ទៀង ដើម្បី​ចូល​រួម​ទិញ​វ៉ាក់សាំង​ជា​មួយ​សម្ដេច​តេជោ រួចរាល់​ហើយ​

ជុំវិញ​ឧកញ៉ា
241 Shares

នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០​នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន​ បុរី​ឡេង ​ណាវ៉ាត្រា ​គ្រុប បាន​នាំ​ទឹក​ប្រាក់​​ចំនួន​ ១លាន​ដុល្លារ យក​ទៅ​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀង ដើម្បី​ចូល​រួម​ទិញ​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជា​មួយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​រួចរាល់ហើយ។

No description available.

ទឹក​ប្រាក់​ចំនួន​ ១លាន​​ដុល្លារ​នេះ លោកឧកញ៉ា បាន​យក​ទៅ​​ប្រគល់​ជូន​ឯកឧត្ដម សេង ទៀង ដោយ​ផ្ទាល់​តែ​ម្ដង។ នេះ​ជា​ការ​វិការ​សប្បុរស​​ដ៏​ធំធេង​ ដែល​មិន​អាច​បំភ្លេច​បាន ក្នុង​ការ​ចូល​រួម​​ជួយ​ដល់​សង្គម​របស់​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ជានិច្ចកាល​លោក​ឧកញ៉ា​វ័យ​ក្មេង​ ដែល​​ធ្លាប់​មាន​ប្រវត្តិ​ជា​​ពលករ​ធ្វើ​ការ​នៅ​​ប្រទេស​កូរ៉េ​រូប​នេះ ​តែង​តែ​ជួយដល់​សង្គម​ជា​និច្ច។

No description available.

សូម​រំលឹក​​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឧកញ៉ា ទើប​តែ​បាន​បរិច្ចាគ​ចំនួន ​៦០ម៉ឺន​ដុល្លារ ​ព្រម​ទាំង​អង្ករ​ ៥០តោន​ ចូលរួមជា​មួយសម្ដេច​តេជោ ហ៊ុន សែន ដើម្បីជួយ​ដល់ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ផង​ដែរ។

No description available.

ការ​ចូល​រួមបរិច្ចាគ​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​មុន​គេ​ភ្លាមៗ​តែ​ម្ដង បន្ទាប់​ពី​សម្តេចតេជោ ហ៊ុន សែន ប្រកាស ពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក​ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បាន​ឆ្លងចូល​ដល់​សហគមន៍​កម្ពុជា។ បន្ទាប់​មក​ឃើញ​មាន​​លោក​ឧកញ៉ា អ្នក​ឧកញ៉ា ព្រម​ទាំង​សប្បុរសជន​ជា​ច្រើន​​ទៀត​បាន​​ចូល​រួម​បរិច្ចាគ​ជា​បន្ត​បន្ទាប់។

No description available.

ស្មារតី​សាមគ្គីភាព វប្បធម៌​នៃ​ការ​ចែក​រំលែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​កូវីដ១៩ ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​យើង ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ធំ​ធេង​មហាសាល​ដែល​បាន​ក្លាយ​ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដ៍​រឹង​មាំ។

No description available.

ផ្អែក​តាម​ផេក សម្ដេច​តេជោ គិត​មក​ដល់​ល្ងាច​​ថ្ងៃ​ទី៩ ខែ ធ្នូ ឆ្នាំ ២០២០​ ថវិកាដែល​សប្បុរសជន​ចូល​តាម​តិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។

សូម​បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕

ទឹក​ប្រាក់ ១លាន​ដុល្លារ ឧកញ៉ា ឡេង ណាវ៉ាត្រា យក​ទៅ​ប្រគល់​ ជូន​ឯកឧត្ដម សេង ទៀង ដើម្បី​ចូល​រួម​ទិញ​វ៉ាក់សាំង​ជា​មួយ​សម្ដេច​តេជោ រួចរាល់​ហើយ​
241 Shares