ព្រលានយន្តហោះធំពីរ ភ្នំពេញនិងខេត្តព្រះសីហនុ មួយថ្ងៃទទួលបានអ្នកដំណើរប្រហែល ៥០០នាក់

សង្គម​និង​សេដ្ឋកិច្ច
7 Shares

រដ្ឋលេខាធិការ អ្នកនាំពាក្យឲ្យអាកាសចរស៊ីវិល ឯកឧត្តម ជា អូន បានឲ្យដឹងថា ការធ្វើចរាចរតាមផ្លូវអាកាសនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ក្នុងកាលៈទេសៈជំងឺកូវីដនៅបន្តរាតត្បាតអូសបន្លាយពេលជាងមួយឆ្នាំ។ ជាធម្មតាមួយថ្ងៃមានអ្នកដំណើរប្រហែល ៥០០នាក់ ចេញចូលតាមព្រលានយន្តហោះធំពីរគឺភ្នំពេញ និងខេត្តព្រះសីហនុ។

Cambodia's air passenger traffic grows in Phnom Penh, Sihanoukville

ឯកឧត្តម ជា អូន បន្តថា ប្រទេសជាច្រើននៅតែដាក់កំហិតយ៉ាងតឹងតែង សម្រាប់អ្នកដំណើរចេញចូលប្រទេស ដោយសារជំងឺកូវីដនៅមិនទាន់មានភាពធូរស្រាលនៅឡើយ។

A thermal scanner monitors arriving passengers at Phnom Penh international airport in Cambodia, Jan. 22, 2020.

នៅដើមខែធ្នូ ឆ្នាំ២០២០នេះ ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន All Nippon Airways (ANA) បានភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញរវាងភ្នំពេញ – ណារីតា (តូក្យូ) ជាលក្ខណៈ Charter Flight។

ព្រលានយន្តហោះធំពីរ ភ្នំពេញនិងខេត្តព្រះសីហនុ មួយថ្ងៃទទួលបានអ្នកដំណើរប្រហែល ៥០០នាក់
7 Shares