(មានវីដេអូ) ប៉េបៗៗៗ សុវត្ថិភាពជាចំបង របស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា គ្រាន់ឃើញសកម្មភាពក្រៅឆាកកប់បាត់ហើយ

កម្សាន្ត
7 Shares

តារាចម្រៀងស្រីឈានមុខគេ ក្នុងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា តន់ ចន្ទសីម៉ា នៅព្រឹកនេះ បានបញ្ចេញសម្លេង និងសកម្មភាពក្រៅឆាករបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រជ្រួលច្របល់អារម្មណ៍ចង់ទស្សនាភ្លាមៗ។

Image may contain: 1 person

នៅយប់ថ្ងៃទី១០ ខែធ្ន ឆ្នាំ២០២០នេះ តាមទំព័រហ្វេសបុក តន់ ចន្ទសីម៉ា បានឪ្យដឹងថា “យប់នេះមិនដឹងដល់ម៉ោងប៉ុន្មានទេ សង្ស័យតែភ្លឺហើយមើលទៅ អ្នកទាំងអស់គ្នាជួយឲ្យកម្លាំងចិត្តផង”។

Image may contain: 1 person

សកម្មភាពក្រៅឆាកក្នុងការផលិតចម្រៀងមួយនេះ ហាក់មានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្ររបស់ ចន្ទសីម៉ា ម្នាក់ៗបញ្ចេញអារម្មណ៍ ទន្ទឹមរង់ចាំមើល ខណៈអ្នកខ្លះComment អាណិតអ្នកក្រោយឡានមិនទាន់ចេញផង អ្នកក្រោយចេញបាត់ និងមានការចែករំលែកជាច្រើនដល់ប៉ុន្មានម៉ោងផង។

Image may contain: 1 person

សូមបញ្ជាក់ផងថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ២០២០ នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជាង ៤០០ លានដងដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយ។ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀង តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់និងច្រើនភាសា។

Image may contain: one or more people

Image may contain: 1 person, sitting

សូមទស្សនាវីដេអូសកម្មភាពក្រៅឆាករបស់ តន់ ចន្ទសីម៉ា

(មានវីដេអូ) ប៉េបៗៗៗ សុវត្ថិភាពជាចំបង របស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា គ្រាន់ឃើញសកម្មភាពក្រៅឆាកកប់បាត់ហើយ
7 Shares