៥លានដុល្លារ មហាសេដ្ឋីម៉ាឡេស៊ី ម្ចាស់ Naga World បរិច្ចាគជូនដល់រាជរដ្ឋភិបាលកម្ពុជា ទិញវ៉ាក់សាំងកូវីដ១៩

ជុំវិញ​ឧកញ៉ា អន្តរជាតិ
68 Shares

មហាសេដ្ឋីម៉ាឡេស៊ី លោក Tan Sri Dato’ Dr Cheng Lip Keong បានបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

បន្ទាប់ពីប្រមុខដឹកនាំសម្តេចតេជោ ប្រកាសពីការត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មហាសេដ្ឋីម៉ាឡេស៊ី ក៏បានចូលបរិច្ចាគថវិកា ៥លានដុល្លារជូនដល់សម្តេចតេជោ។

នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ថវិការបស់សប្បុរសជនមានជាង ៤០លានដុល្លារអាមេរិកហើយ៕

68 Shares