កម្ពុជា ចុះហត្ថលេខាលើកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៌

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP)សម្រាប់កម្ពុជា និងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៍ដែលចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក លី យ៉ុង អគ្គនាយកអង្គការ អភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) តាមរយៈប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីភាពជាដៃគូប្រចាំប្រទេស(PCP)សម្រាប់កម្ពុជា ផ្តោតលើវិស័យគន្លឺះចំនួន០៣ គឺ៖ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចិរភាព-ការអភិវឌ្ឍន៍ឲ្យមានការប្រកួតប្រជែងផ្នែកកសិ-ឧស្សាហកម្ម និងការបង្កើតឲ្យមានច្រវ៉ាក់តម្លៃឧស្សាហកម្ម(Industry Value Chains)-និងការធ្វើពិពិធកម្មឧស្សាហកម្ម (Indusrial Diversification) តាមរយៈការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស(SEZ) ។