ឧកញ៉ា អ៉ឹង ឃាង និងឧកញ៉ា តែ កលិកា បរិច្ចាគ ២,៥០០ដុល្លា ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ

ជុំវិញ​ឧកញ៉ា
37 Shares

ម្ចាស់ក្រុមហ៊ុន អុឹង ឃាង គ្រុប ឧកញ៉ា អ៉ឹង ឃាង និងឧកញ៉ា តែ កលិកា ចូលរួមបរិច្ចាគថវិការចំនួន ២,៥០០ដុល្លា ជូនដល់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

បន្ទាប់ពីប្រមុខដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លោកឧកញ៉ា អ៉ឹង ឃាង និងឧកញ៉ា តែ កលិកា ក៏បានចូលរួមបរិច្ចាគថវិការចំនួន ២,៥០០ដុល្លារជូនសម្តេចតេជោ។

គួរំលឹកផងថា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

37 Shares