ព្រះសង្ឃ​ ៤អង្គ ​បាន​និមន្ត​ទៅរៀនសូត្រ​ធ្វើត្រីប្រហុក ជាមួយជំទាវភរិយាឧកញ៉ា ម៉ុង ឬទ្ធី

ជុំវិញ​ឧកញ៉ា
26 Shares

នៅថ្ងៃ​ទី១២​ ខែធ្នូ​ ឆ្នាំ​២០២០ លោកជំទាវភរិយា ឧកញ៉ា ម៉ុង ឬទ្ធី ប្រកាសបិទបញ្ចប់ការធ្វើត្រីប្រហុក ដែលប្រើពេលអស់ ៨ថ្ងៃ ហើយបានត្រីប្រហុកចំនួន ​១០៩តោន ៤៥៨គីឡូ​ក្រាម​ ក្នុង​គំរោង​ផែនការ​ចំនួន​ ១៥០តោន។

​ទំព័រហ្វេសបុក ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងថា ​ថ្ងៃ​ចុង​បញ្ចប់​នៃរដូវកាល​ធ្វេីត្រី​ប្រហុក​ តំបន់​ឆ្នេរ​សមុទ្រ​កែវផុស​សម្រាប់​ឆ្នាំ​២០២០នេះហេីយ​ រយៈពេល​៨ថ្ងៃ​ធ្វើ​ត្រីប្រហុក​បាន​ចំនួន​១០៩តោន៤៥៨គីឡូ​ក្រាម​ ក្នុង​គំរោង​ផែនការ​ចំនួន​១៥០តោន​មិនគ្រប់ផែនការ​ដោយសារតែ​អស់ត្រី​។

ឧកញ៉ា មហាសេដ្ឋីកសិកម្មរូបនេះ បានបន្តថា ត្រូវ​ប្រេីពេល​ប្រហែល​មួយ​សបា្តហ៍​ទៀត​ទេីបអាច​ បញ្ចប់​ការងារ​ប្រឡាក់​អំបិល​ញាត់ចូល​ពាងអុង​ចប់​ជាស្ថាពរ​បាន​។

លោកឧកញ៉ាបញ្ជាក់ថា អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ថ្ងៃ​នេះ​មាន​ព្រះសង្ឃ​ចំនួន​៤អង្គ ​បាន​និមន្ត​ ទៅរៀនសូត្រ​មេីលតាំងពី​ចាប់ផ្តេីម​រហូតដល់​ ឡស្ងោរទឹកត្រី​ឃ្លាំង​ទុកដាក់​ប្រហុក​ទឹកត្រី​ ជាចុង​ក្រោយ​ជំទាវ​ប្រហុក​បាន​ចំអិន​ចង្ហាន់​ដោយ​ផ្ទាល់ដៃ​ប្រគេន​ផងដែរ​ ។

ព្រះសង្ឃ​ ៤អង្គ ​បាន​និមន្ត​ទៅរៀនសូត្រ​ធ្វើត្រីប្រហុក ជាមួយជំទាវភរិយាឧកញ៉ា ម៉ុង ឬទ្ធី
26 Shares