សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមបរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាលកម្ពុជាទិញវ៉ាក់សាំងការពារកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច
6 Shares

សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមបរិច្ចាគថវិកាចំនួន ៦២ លានរៀល និង ១០,៨៣៨ ដុល្លារ និងតាមរយៈក្រុមការងារសម្តេចតេជោ មានចំនួន ៣១,៨០០,០០០ រៀល និង ១៣,៩៥៦ ដុល្លារ។ ជូនដល់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

Image may contain: text

ទំព័រហ្វេសបុក សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា សូមគោរពថ្លែងអំណរគុណ ចំពោះការចូលរួមរបស់ក្រុមប្រឹក្សាភិបាល សមាជិក សមាជិក សហព័ន្ធស្រូវអង្ករកម្ពុជា និងសប្បុរសជននានា ជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងកូវីដ១៩ នាពេលថ្មីៗនេះ ដែលថវិកានេះ សរុបចូលរួម តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជា មានចំនួន ៦២ លានរៀល និង ១០,៨៣៨ ដុល្លារ និងតាមរយៈក្រុមការងារសម្តេចតេជោ មានចំនួន ៣១,៨០០,០០០ រៀល និង ១៣,៩៥៦ ដុល្លារ។

បន្ទាប់ពីប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមបរិច្ចាគថវិការចំនួន ៦២ លានរៀល និង ១០,៨៣៨ ដុល្លារ និងតាមរយៈក្រុមការងារសម្តេចតេជោ មានចំនួន ៣១,៨០០,០០០ រៀល និង ១៣,៩៥៦ ដុល្លារ ជូនដល់សម្តេចតេជោ នាយករដ្ឋមន្រ្តីភ្លាម។
គួរំលឹកផងថា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

6 Shares