សហរដ្ឋអាមេរិក ផ្តល់ហិរញ្ញប្បទាន បន្ថែម ចំនួន ៦៦,២លាន ដុល្លារ អាមេរិក

សង្គម​និង​សេដ្ឋកិច្ច

សហរដ្ឋអាមេរិក ផ្តល់ហិរញ្ញប្បទានបន្ថែម ចំនួន ៦៦,២ លានដុល្លារអាមេរិក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការ ផ្តល់ ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២លានដុល្លារអាមេរិក លើកិច្ច ព្រមព្រៀងវិសោធនកម្ម ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍនរវាងរាជ រដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលសហរដ្ឋ អាមេរិក ក្នុងនោះ ហិរញ្ញប្បទាន ចំនួន ៤៣,៣លានដុល្លារ អាមេរិក សម្រាប់ កម្មវិធី សុខភាពសាធារណៈ និងការអប់រំ និងចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធី កសិកម្ម និងបរិស្ថាន ។

គួរ បញ្ជាក់ផងដែរថា នៅក្នុង ឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានដែល មានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បី រួមចំណែក អភិវឌ្ឍន៍ប្រទេសកម្ពុជា ។