ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២លានដុល្លារ សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
514 Shares

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) បានផ្តល់ហិរញ្ញប្បទានបន្ថែម ចំនួន ៦៦,២ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងបរិស្ថាននៅប្រទេសកម្ពុជា។

No photo description available.

លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២ លានដុល្លារអាម៉េរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។
No photo description available.

សូមជម្រាបថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាម៉េរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៩២មកដល់ឆ្នាំ២០១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ១,៥ពាន់លានដុល្លារអាម៉េរិក សមមូលនឹង៦,១០ភាគរយនៃទំហំ ហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២០។

ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២លានដុល្លារ សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា
514 Shares