២ ចំណុចដើម្បីបង្កើនសុវត្ថិភាព Telegram!

សង្គម​និង​សេដ្ឋកិច្ច
41 Shares

បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរការទំនាក់ទំនងបានប្រែក្លាយពីការបញ្ជូនសារដោយសំបុត្រ មកជាការបញ្ជូនសារតាមបែបអេឡិចត្រូនិកជំនួសវិញ ដែលវាមាន លក្ខណៈឆាប់រហ័ស លឿនទាន់ចិត្ត ទាំងការផ្ញើនិងទទួល។

Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយ នៅកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជនដើម្បីបញ្ជូនព័ត៌មាន និងឯកសារផ្សេងៗទៅវិញ ទៅមក។ ម្យ៉ាងវិញទៀតកម្មវិធីនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទបានច្រើនគណនីក្នុងពេលតែមួយ (ដោយប្រេីលេខទូរស័ព្ទតែមួយ)។

ដើម្បីបង្កើនសុវត្ថិភាពគណនី Telegram អ្នកអាចធ្វើការកំណត់ Settings មួយចំនួនដូចខាងក្រោម៖

១) ជម្រើសផ្នែកសុវត្ថិភាព (Security Settings)៖ ជាការដាក់លេខសម្ងាត់ការពារកម្មវិធី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រ (ប៉ុន្តែមិនជាអចិន្ត្រៃយ៍) ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security

– ជ្រើសរើសយក Passcode & Touch ID / Turn on local passcode

– ជ្រើសរើសយក Turn Passcode On បន្ទាប់មកបញ្ចូលលេខសម្ងាត់ ដើម្បីការពារការលួចចូលគណនីដោយគ្មានការអនុញ្ញាត

– បន្ទាប់មកធ្វើការកំណត់ Auto-Lock ឬភ្ជាប់លេខសម្ងាត់ជាមួយនឹងក្រយ៉ៅដៃ។

២) ការដំឡើង 2FA (Two-Step Verification)៖ Two-Step Verification ក្នុងកម្មវិធី Telegram ប្រើប្រាស់ដើម្បីការពារគណនីរបស់អ្នកពីការលួចចូលប្រើប្រាស់ (ជាអចិន្ត្រៃយ៍)បើទោះបីជនអនាមិកធ្វើការលួចយកសារ SMS ឬគ្រប់គ្រងចូលទៅកាន់គណនី Telegram របស់អ្នកក៏ដោយ ក៏ពួកគេតម្រូវឲ្យវាយបញ្ចូលលេខសម្ងាត់ 2FA ម្តងទៀត មុននឹងអាចចូលទៅប្រើប្រាស់គណនី Telegram របស់អ្នក។ ដើម្បីដំឡើង 2FA សូមអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security

– ជ្រើសរើសយក Two-Step Verification

– វាយបញ្ចូលលេខសម្ងាត់ដែលពិបាកទាយ ដើម្បីការពារគណនី Telegram បន្ទាប់មកចុច Next

– រាល់ការចូលប្រើប្រាស់គណនី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រថ្មី តម្រូវវាយបញ្ចូលលេខសម្ងាត់ 2FA ជាចាំបាច់៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

២ ចំណុចដើម្បីបង្កើនសុវត្ថិភាព Telegram!
41 Shares