កម្ពុជាទទួលបានការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ពីចក្រភពអង់គ្លេស និងអៀឡង់ខាងជើង នៅឆ្នាំ២០២១តទៅ

សង្គម​និង​សេដ្ឋកិច្ច
24 Shares

ក្នុងជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ ទីណា រ៉េតហ្សាវ (Tina Redshaw) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៏ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នា២០២០ តទៅ ចក្រភពអង់គ្លេសនិងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។

Image may contain: one or more people, people sitting, table and indoor

រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខ័ណ្ធប្រព័ន្ធអនុគ្រោះលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះមានទាំងកម្មកររោងចក្រផងដែរ។

Image may contain: 1 person

លោកជំទាវបានបន្តថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាលើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។

លោក ប្រាក់ សុខុន បានសម្តែងការកោតសរសើរ ចំពោះចក្រភពអង់គ្លេស និងប្តេជ្ញាយ៉ាងមុតមាំក្នុងការសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងនិងពហុភាគី។

Image may contain: 3 people, table and indoor

កម្ពុជាទទួលបានការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ពីចក្រភពអង់គ្លេស និងអៀឡង់ខាងជើង នៅឆ្នាំ២០២១តទៅ
24 Shares