ព្រះមហាក្សត្រ ទ្រង់ សព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានគ្រឿងឥស្សរិយយសដល់បុគ្គលជាច្រើនរូប

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានគ្រឿងឥស្សរិយយសដល់បុគ្គលជាច្រើនរូបរួមមាន៖
* គ្រឿងឥស្សរិយយស «ជាតូបការ» ចំនួន ២រូប។
* គ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ចំនួន ២២រូប។
* គ្រឿងឥស្សរិយយស «សម្ដេចព្រះមហាក្សត្រីយានី ព្រះស៉ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍» ចំនួន ៦រូប។
* គ្រឿងឥស្សរិយយស «មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍» ចំនួន ៤រូប។
* គ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា» ចំនួន ១០រូប។
* គ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ» ចំនួន ៧រូប៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព