សម្តេចក្រឡាហោម៖ អភិបាលខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនថ្មី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ផាន់ ចាន់ធុល ដែលបានខិតខំសម្របសម្រួលដឹកនាំអភិវឌ្ឍន៍ ខេត្តប៉ៃលិន ឱ្យសម្រេចបានសមិទ្ធផលនានាជាច្រើន និងបានចូលរួមដោះស្រាយ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន នាពេលកន្លងមក ។Image may contain: one or more people, people standing and outdoor
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ បាន ស្រីមុំ ដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិននាពេលនេះ និងសង្ឃឹមជឿជាក់ថាលោកជំទាវអភិបាលខេត្តថ្មីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំ ដើម្បីរួមគ្នាបន្តអភិវឌ្ឍខេត្តប៉ៃលិនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។Image may contain: 1 person

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ត្រៀមអញ្ជើញទៅកាន់មុខតំណែងនៅក្រសួងមហាផ្ទៃបានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធីអំពីវឌ្ឍនភាពនៃការថែរក្សាសុខសន្តិភាព ការផ្ដល់សេវាសាធារណៈ ការថែរក្សាសុវត្ថិភាពសង្គម និងការអភិវឌ្ឍន៍គ្រប់វិស័យនៅក្នុងខេត្ត ។Image may contain: 3 people, people standing, people on stage and indoor
លោកជំទាវ បាន ស្រីមុំ អភិបាលថ្មីនៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញប្ដេជ្ញាចិត្តខិតខំបំរើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេសេសនឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនគ្រប់វិស័យ នៅក្នុងនឹងបរិបទថ្មីនៃការប្រឈមការរីករាលដាលជំងឺកូវីដ១៩នេះ ។Image may contain: 4 people
សម្ដេចក្រឡាហោម មានប្រសាសន៍គូសបញ្ជាក់អំពីភាពចាំបាច់នៃការប្រមូលផ្ដុំកម្លាំងផ្ដោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, អំពីការផ្តល់សេវាសាធារណៈ និងការបន្តអនុវត្តវិធានការនានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់នានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ។Image may contain: 1 person, standing, on stage and indoor
សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្ត បន្តពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តី នៅតាមអង្គភាពនីមួយៗ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការគ្រប់ៗរូបឱ្យស្របតាមសមត្ថភាព មុខជំនាញ និងស្របតាមតួនាទី ភារកិច្ចនៃអង្គភាពដែលមន្រ្តីទាំងនោះកំពុងបំពេញការងារ សំដៅរួមគ្នា លើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចនៃអង្គភាពនីមួយៗ ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ៕Image may contain: 1 person

Image may contain: 1 person, sitting and standing
Image may contain: 3 people, people standing and suit
Image may contain: 1 person
Image may contain: 1 person
Image may contain: 4 people, people standing