ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ព្រះសង្ឃខ្មែរមួយអង្គគត់រៀនចប់បណ្ឌិត នៅសាកលវិទ្យាល័យ ហាវឺដ សហរដ្ឋអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការសិក្សាស្រាវជ្រាវថ្នាក់ “ក្រោយបណ្ឌិត-Postdoc” ឯកទេស: ទស្សនវិជ្ជាពុទ្ធសាសនា នៅមហាវិទ្យាល័យសាសនវិជ្ជា Harvard នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ក្រោយពីតស៊ូសិក្សាអស់រយ:ពេលជាង ៣ឆ្នាំដោយជោគជ័យ ក្នុងឆ្នាំសិក្សា ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ព្រះមុនីកោសលបណ្ឌិតយ៉ន សេងយៀត កំពុងការពារបញ្ជប់ការសិក្សាថា្នក់ក្រោយបណ្ឌិត (រូបភាព ពីហ្វេសប៊ុក)

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះ​មុនី​កោសល​ បណ្ឌិត​  យ៉ន​ សេងយៀត​បាន​បួស ​ក្នុង​វិស័យ​ពុទ្ធចក្រ​ជាង​២០​ឆ្នាំ ​មក​នេះបាន​ លះបង់​ ទាំងកម្លាំង​កាយ និង​កម្លាំងចិត្ត​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ព្រះពុទ្ធ​សាសនា​ ដែលជាសាសនា​រដ្ឋ​ក្នុង​ប្រទេសកម្ពុជា​ ។ជាបេក្ខជនខ្មែរតែមួយអង្គគត់ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវ ថ្នាក់ក្រោយបណ្ឌិត (Postdoctoral research) ព្រះភិក្ខុរូបនេះ បាននិមន្តចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក នៅដើមខែតុលា ឆ្នាំ២០១៦ ដើម្បី បន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត រយៈពេលមួយឆ្នាំ នៅសាកលវិទ្យាល័យ Harvard ។ ព្រះអង្គ បានស្រាវជ្រាវពីទស្សនវិជ្ជាព្រះពុទ្ធ រយៈពេលមួយឆ្នាំ ក្នុងសហរដ្ឋអាមេរិក ដោយផ្តោតលើតួនាទីព្រះសង្ឃក្នុងការរក្សាសន្តិភាព នៅកម្ពុជាចាប់ឆ្នាំ១៩៩២ មកដល់សព្វថ្ងៃ៕
សាកលវិទ្យាល័យ Harvard ថា ជាសាកលវិទ្យាល័យសម្រាប់តែកូនអ្នកស្ដុកស្តម្ភ និងអ្នកដឹកនាំប្រទេសប៉ុណ្ណោះ។ ក្រៅពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន៨នាក់ រាប់តាំងពីលោក John Adam (1797) មកដល់ លោក Barak Obama ដែលបានទទួលការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យនេះ។
សូមបញ្ជាក់ថា ក្រៅពីការសិក្សាថ្នាក់ក្រោយបណ្ឌិត នៅសាកលវិទ្យាល័យ Harvard ព្រះគ្រូ យ៉ន សេងយៀត បានឆ្លៀតពេលសិក្សានូវមុខវិជ្ជាមួយចំនួន នៅតាមបណ្ដាសាកលវិទ្យាល័យ ល្បីៗរបស់សហរដ្ឋអាមេរិកដោយទទួលបានសញ្ញាបត្រលើផ្នែកដូចជា៖No photo description available.

Harvard University : Negotiation Skill: Strategies for Increased Effectiveness

MIT : Climate Change: From Science to Solution

New York University: Great Leadership: Developing Practical Leader Skills

Columbia University : Neuroscience to Enhance Leadership Development

Yale University : Leadership Strategies in Magazine

Emory University : Executive Communications and Leadership Presence Program

Johns Hopkins University: Strategic Negotiation

Boston University: EMF, Entrepreneurial Marketing & FinanceImage may contain: 1 person, outdoor and closeup

ប្រវត្តិការងារ ៖

១-២០០៦-បច្ចុប្បន្ន៖ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

២-២០០៦-បច្ចុប្បន្ន៖ លេខាផ្ទាល់ និងជាអ្នកបកប្រែភាសាថ្វាយ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

៣-២០០៣-២០០៦៖ ប្រធានពុទ្ធិកសមាគមសមណៈនិស្សិតខ្មែរ-ស្រីលង្កា

៤-២០១៣-បច្ចុប្បន្ន៖ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC)

៥-២០១៤-បច្ចុប្បន្ន៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរជំនឿកម្ពុជា (CIC)

៦-២០១១-បច្ចុប្បន្ន៖ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា៕Image may contain: 2 people, people sitting, plant, table, flower, outdoor and food