ម្ចាស់សម្រស់ធម្មជាតិ លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន ឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច
14 Shares

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន និងលោក ឈាង រ័ត្ន ម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ បានាំយកអំណោយថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា។

Image may contain: 1 person, standing and closeup

ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។
Image may contain: 4 people, people standing

កាកបាទក្រហមកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសេីរចំពោះ លោកស្រី នួន ស៊ុន្ទរី និងស្វាមី ដែលមានទឹកចិត្តធំធេងក្នុងការជួយដល់ប្រជាពលរដ្ឋ តាមរយៈកិច្ចការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ។ អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។
Image may contain: 6 people, people standing and indoor

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០.៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤.៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥.៦០៧គ្រួសារ)៕

Image may contain: 3 people, people standing
Image may contain: 4 people, people standing and indoor
Image may contain: 2 people, people standing
Image may contain: 2 people, people standing, people on stage and indoor
Image may contain: 2 people, people standing and indoor
Image may contain: 3 people, people sitting
14 Shares