ឡូយ​ ចែរ៉ូហ្សា ស្ងាត់​ៗ​ក្លាយ​ជា​តំណាង​​ផលិតផល​​ឲ្យ​ល្បី​ឈ្មោះ​មួយ

កម្សាន្ត

ពិតជាកាលីបមែនទែន ដែលតារាសម្ដែងទី៣ លោក គន់ រៀមរតន: ហៅ​ ចែរ៉ូហ្សា​​ត្រូវបានសាប៑ូដុះខ្លួន និងកក់សក់ម៉ាក Huapusi ជ្រើសជាតំណាងផលិតផល ជាមួយនឹងកញ្ញា ឌី លីកា អតីត Miss Grand Cambodia ឆ្នាំ២០១៨។ លោកបានទាំងថតស្ពត និងរូបសន្លឹកនៅក្នុងថ្ងៃនោះ ក្នុងនាមជាតំណាងផលិតផល ផ្ដាច់មុខនោះផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តារាសម្ដែង លោក គន់ រៀមរតន: បានត្រឹមតែអះអាងថា កាន់តួនាទីនេះ១ឆ្នាំ ប៉ុន្តែមិនបានបង្ហើបឲ្យដឹងពី តម្លៃខ្លួនក្នុងតួនាទី ជាអ្នកតំណាងផលិតផលនេះឡើយ។ យ៉ាងណាមិញ ម្នាក់ៗសរសើរថា លោកឡូយ ដោយសារតែឡើង កាលីបជាម្ចាស់ប្រេនផលិតផលម៉ាកល្បី ដែលជាប្រវត្តិសាស្ត្ត្រលើកដំបូង តាំងពីចូលសិល្ប:។ លោកថា ផលិតផលដែលត្រូវបានជ្រើសលោក ជា Brand Ambassador នោះ គឺសាប៑ូដុះខ្លួន និងថែបំប៉នសក់ម៉ាក Huapusi ដែលត្រូវគេស្គាល់ថា ជាផលិតផលប្រេនរបស់ប្រទេសបារាំង។


លោកថាគឺជារឿង រំភើប ដែលលោកត្រូវបានក្រុមហ៑ុនជ្រើសជាតំណាងផលិតផល ហើយថែមទាំងបានកុងត្រា រហូតដល់ពេញមួយឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ មិនអន់ជាងតារាល្បី។ លោកថាជាលើកទី១ ដែលមានផលិតផលប្រេនៗរបៀបនេះ ជ្រើសឲ្យធ្វើជាតំណាងផ្សព្វផ្សាយ ខណ:ដែលលោកប្រកាសថា នឹងធ្វើឲ្យក្រុមហ៑ុនបន្តជំនឿចិត្ត ហើយបន្តកុងត្រានៅឆ្នាំទី២ ក្រោយចប់កុងត្រាដំបូងនេះ ឲ្យខានតែបាន។ លោក កាន់តែសប្បាយចិត្ត នៅពេលដឹងថា ក្រុមហ៑ុនជ្រើសអ្នកតំណាមួយរូបទៀត គឺកញ្ញា ឌី លីកា ដែលជាអតីត Miss Grand Cambodia ឆ្នាំ២០១៨។ លោក និង កញ្ញា ឌី លីកា នឹងត្រូវទទួលភារ:ថតបង្ហាញផលិតផល និងធ្វើសកម្មភាពច្រើនទៀតនៅក្នុងមួយឆ្នាំនេះ។

ជាមួយនឹងការប្រកាសនោះ គន់ រៀមរតន: និង ឌី លីកា ក៏ត្រូវគេដឹងថា នឹងចាប់ដៃគ្នាលើតួនាទីតែមួយ ចេញធ្វើសកម្មភាពទាំងខេត្ត និងក្រុង ដើម្បីជួយគ្នាធ្វើឲ្យការងារជាតំណាងផលិតផលមួយនេះ ទទួលបានការចាប់អារម្មណ៍។ ក្នុងនោះ លោក ក៏បដិសេធមិនប្រាប់តម្លៃខ្លួន សម្រាប់ការងារដំបូងនេះ ឲ្យដឹងឡើយ៕