ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត៖ ១០ចំណុចសំខាន់ៗដែលគួរយល់ដឹងនៅក្នុងឆ្នាំ២០២១

ជុំវិញ​ឧកញ៉ា
5 Shares

ឧកញ៉ាញូស៍ Oknha news សូមណែនាំ ១០ចំណុចសំខាន់ៗដែលបងប្អូនគួរយល់ដឹងនៅក្នុងឆ្នាំ២០២១ ពីលោក ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត អគ្គនាយកក្រុមហ៊ុន Luxury Smile Beauty (Cambodia) & CSS Group Co., LTD។

Image may contain: 7 people, people standing and suit

លោកឧកញ៉បានបញ្ជាក់ថា ១០ចំណុចសំខាន់ៗដែលបងប្អូនគួរយល់ដឹងនៅក្នុងឆ្នាំ២០២១ ដោយកុំមើលរំលងដូចនៅក្នុងឆ្នាំ២០២០ ដែលបានបង្ហាត់យើងនូវរឿងដែលនឹកស្មានមិនដល់កន្លងមក៖

១/ កុំរំពឹងលើភ័ព្វព្រេងវាសនា
២/ ឈ្វេងយល់ និងយល់ដឹងពីចំណុចខ្សោយ និងខ្វះខាត របស់ខ្លួនឯងឲ្យបានច្បាស់លាស់
៣/ ត្រូវត្រៀមខ្លួនឯងជាស្រេច គ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់
៤/ ត្រូវតែពូកែ និងមានភាពឈ្លាសវៃនៅក្នុងការដឹកនាំអាជីវកម្មរបស់អ្នក ហើយត្រូវមានប្រជាប្រិយ៍ភាព និងទំនាក់ទំនងល្អនៅក្នុងសង្គម
៥/ កុំរត់គេចពីបញ្ហា ហើយត្រូវហ៊ានប្រឈមមុខ និងដោះស្រាយបញ្ហាទាំងអស់ដែលកំពុងតែកើតឡើងម្តងមួយៗឲ្យបានច្បាស់លាស់
៦/ កុំជម្រុញខ្លួនឯងឲ្យដើរទៅលើផ្លូវខុស ហើយកុំគិតអវិជ្ជមានច្រើនពេក
៧/ ត្រូវចេះកែច្នៃបញ្ហាដែលបានកើតឡើងឲ្យទៅជាឱកាស ដើម្បីធ្វើការអភិវឌ្ឍខ្លួន ឬស្ថាប័នឲ្យទាន់សភាពជាក់ស្តែង
៨/ ត្រូវដឹងពីគោលដៅ និងគោលបំណងពិតប្រាកដរបស់ខ្លួនឲ្យបានច្បាស់លាស់
៩/ ត្រូវមានឆន្ទៈខ្ពស់ គិតវិជ្ជមាន ដោយការគិត និយាយ ធ្វើ ដោយមានការពិចារណា កុំរវើរវាយទៅតាមអារម្មណ៍
១០/ ត្រូវធ្វើការផ្លាស់ផ្តូរការគិតរបស់អ្នក ដែលធ្លាប់គិតថា«មិនអាចធ្វើបាន មិនអាចទៅរួច ចាំសិន គ្មានសមត្ថភាព គ្មានបទពិសោធន៍ ខ្លាច និង ខ្ជិលជាដើម។ល។»

5 Shares