$80,000 តាមរយៈ ឯកឧត្តម ដួង តារា បងខ្មែរ បងប្អូនចិន និងសប្បុរសជន បានបរិច្ចាគចូលរួមទិញវ៉ាក់សាំងកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រគល់ថវិកា $80,000 ជូនទៅសម្តេចតេជោតាមរយៈឯឧ សេង ទៀង រដ្ឋលេខធិកាទីស្តីការគណៈរដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម មានប្រសាសន៏ថា ខ្ញុំពិតជារំភើបខ្លាំងណាស់ចំពោះទឹកចិត្តសប្បុរផុសចេញពីបេះដូងស្មោះសរពិតៗរបស់បងប្អូនប្រជាពលរដ្ឋ ពាណិជ្ជករខ្មែរ ពាណិជ្ជករចិន ព្រមទាំងបងប្អូនក្នុងបណ្តាញសង្គម Facebook ដែលបង្ហាញពីការរួបរួមនិងសាមគ្គីភាពក្នុងបរិច្ចាគថវិកាផ្ទាល់ខ្លួនម្នាក់បន្តិចៗរហូតបាន $80,000 (ប្រាំបីម៉ឺនដុល្លារ ) ចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ការពារពលរដ្ឋជាទីគោរពស្រឡាញ់នៅទូទាំងប្រទេស។ សម្តេចតេជោនឹងផ្តល់ការចាក់វាក់សាំងនេះជូនទៅពលរដ្ឋដោយគ្មានការរើសអើងឡើយ។

ឯកឧត្តម ជំនួយការផ្ទាល់សម្តេចតេជោ បានកត់សម្គាល់ថា ការបរិច្ចាគថវិកាសូម្បី $1 គឺបង្ហាញច្បាស់ថាពលរដ្ឋខ្មែរមានភក្តីភាព សាមគ្គីភាព ការគោរពស្រឡាញ់ និងជំនឿជឿជាក់លើ សម្តេចតេជោ ដែលតែងតែមានក្តីស្រឡាញ់និងគុណធម៍ដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដោយគ្មានការរើសអើងឡើយ។ សូមជូនពរសប្បុរសជនទាំងអស់ជួបតែសេចក្តីសុខចម្រុងចម្រើន និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។

ឯកឧត្តមបានបន្តថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕