ភ្នំខ្នងផ្សារ មាន​ក្រុមហ៊ុនឯកជន ចង់​ចូលចែចូវ​អភិវឌ្ឍ

សង្គម​និង​សេដ្ឋកិច្ច
6 Shares



ភ្នំខ្នងផ្សារ ដែល​ពោរពេញ​ទៅ​ដោយ​សម្រស់​ធម្មជាតិ ដ៏ទាក់ទាញ ​ត្រូវបានមន្រ្តីពាក់ព័ន្ឋរួមគ្នាសិក្សា បន្ទាប់​ពីមានសំណើរសុំវិនិយោគ លើ​គម្រោង អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​ខ្នាត​តូច។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារ នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក រ័ត្ន វិរៈ និងលោក សុ​ខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីជំនាញ របស់​នាយកដ្ឋាន​ពាក់ព័ន្ធ ចំណុះ​ក្រសួង​បរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ (ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ) បានចុះពិនិត្យលើ​ទីតាំង​ស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍​ធម្មជាតិខ្នាតតូច ចំនួន ៧គម្រោង ដែលមានទីតាំងស្ថិត​ក្នុង​ភូមិ​សាស្ត្រឧទ្យានជាតិក្រវាញកណ្តាល ចំណុចភ្នំខ្នងផ្សារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្ថិតក្នុងភូមិសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

គួរកត់សម្គាល់ថា នាពេលកន្លងមក ភ្នំខ្នងផ្សារ បានទាក់ទាញភ្ញៀវទេសចរ ជាច្រើន ក្នុងនោះមានទាំង អ្នក​តំណាងរាស្ត្រ​ ហ៊ុន ម៉ានី និងមន្រ្តីជាន់ខ្ពស់ មួយចំនួនទៀត ក៏បានទៅកំសាន្តនៅទីនោះដែរ។

តាមរយៈការពិនិត្យលើទីតាំងស្នើសុំវិនិយោគខាងលើ ត្រូវបានគេរំពឹងថា នឹងមានលទ្ឋផលល្អ ហើយអាច​ឈាន​ដល់ការអភិវឌ្ឍផ្លូវ ដែលជាមធ្យោបាយសំខាន់ ដើម្បីធ្វើដំណើរទៅកាន់ទីនោះផងដែរ៕



6 Shares