អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ៤ចំណុច ដែលធ្វើឲ្យលោកមានអាយុវែង និងរហ័សរហួន

Uncategorized
37 Shares

អ្នកនយោបាយដ៏មានឥទ្ធិពល នឹងមានវ័យចំណាស់មួយរូប បើធៀបនឹងអ្នកនយោបាយលើពិភពលោក ប៉ុន្តែមានមនុស្សជាច្រើនថា លោក មហាធៀ មានរាងកាយមាំមួន និងរហ័សរហួនដដែល។

ទម្លាប់សំខាន់ៗ របស់លោក មហា ធៀ មាន ៤ចំណុច ដែលធ្វើឲ្យលោកមានអាយុវែង និងរហ័សរហួន៖

១-ទម្លាប់ហូបអាហារឲ្យបានត្រឹមត្រូវ

យើងគួរតែហូបដើម្បីរស់ មិនមែនរស់ដើម្បីហូបទេ។ រាងកាយរបស់យើង មិនទាមទារអាហារច្រើននោះទេ លើកលែងតែអ្នកដែលនៅក្មេង និងកំពុងលូតលាស់។

២-ទម្លាប់មិនឲ្យខ្លួនទំនេរ

អនាម័យផ្ទាល់ខ្លួន ពិតជាមានសារៈសំខាន់ណាស់ មនុស្សម្នាដុសធ្មេញយ៉ាងទៀងទាត់។ ការសម្អាតមាត់ និងដុះធ្មេញបន្ទាប់ពីហូបអាហារហើយ គឺជារឿងល្អ។ យ៉ាងហោចណាស់ ការដុះធ្មេញមុនពេលចូលដំណេក ក៏ជាសកម្មភាពល្អដែរ។

៣-ទម្លាប់អានសារព័ត៌មានជាប្រចាំ

នៅពេលដែលអ្នកនិយាយ ឬក៏ឡើងថ្លែងសុន្ទរកថា ការចងចាំពាក្យ និងប្រយោគដទៃទៀត អាចនឹងផុសចិត្តពីគំនិតយ៉ាងងាយ។ បើសិនជានរណាម្នាក់មិនអានសៀវភៅ ឬក៏នរណាដែលកម្រអាន ពេលនិយាយអ្វីមួយនោះ ពាក្យដែលចង់និយាយមិនមកដោយឯកឯងទេ។

៤-ទម្លាប់ឈរ និងអង្គុយត្រង់ខ្លួន

ការខូចផ្នែករាងកាយផ្សេងទៀត ដែលទាក់ទងជាមួយវ័យចំណាស់ គឺការកោងខ្នង។ ការពត់កោងនេះ អាចត្រូវបានកាត់បន្ថយ ឬចៀសវាងបានដោយការអង្គុយ ឬឈរឲ្យត្រង់ខ្លួន។ វាក៏ជួយទប់ស្កាត់ ការបាត់បង់នៃការលូតកម្ពស់ដែរ។

លោក មហាធៀ មហាម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលបានកើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ លោកមានអាយុ៩៥ឆ្នាំ បើគិតត្រឹមឆ្នាំ២០២០នេះ។

លោក មហាធៀ បានអះអាងថា ទម្លាប់ទាំងនោះមិនមែនជាការសិក្សាបែបវិទ្យាសាស្ត្រទេ។

លោកបន្តទៀតថា «ខ្ញុំបង្វឹកខ្លួនឯងឲ្យមានវិន័យល្អ គ្រប់គ្រងអារម្មណ៍ខ្ញុំ ជាពិសេសពេលដែលខ្ញុំនៅក្នុងចំណោមមហាជន។ ទោះជាយ៉ាងណា ខ្ញុំមានមនសិការស្មោះត្រង់ ចំពោះប្រទេសជាតិ»៕

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ៤ចំណុច ដែលធ្វើឲ្យលោកមានអាយុវែង និងរហ័សរហួន
37 Shares